ភ្នំពេញ៖  ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួង​នៅ​តែ​បន្ត​បិទ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​មិន​អាច​ហួស​ពី​ខែវិច្ឆិកា នោះ​ទេ ។ នេះបើយោងតាមលិខិតរបស់​លោក ហង់ ជួនណា​រ៉ុ​ន ដាក់​សំណើរ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងលិខិតនោះ​ លោក ហង់ ជួន ណារ៉ុន​ បានលើកឡើងថា៖«​ខ្ញុំ​យល់​ថា គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​គ្រប់​ប្រភេទ​គួរ​បន្ត​ពន្យា​ពេល​ក្នុង​ការ​បើក​ដំណើរការ​ឡើង​វិញ ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង​នៅ​ក្នុង​សហគមន៍ ជា​ពិសេស​បង្ការ​រលក​ទី​២» ។

លោកបានបញ្ជាក់ទៀតថា ក្រសួង​អប់រំ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជា​ប្រចាំ​នៃ​ការ​វិវត្តន៍​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​សកលលោក ជា​ពិសេស​នោះ​ផល​ប៉ះពាល់​ដោយ​ជំងឺ​នេះ​លើ​វិស័យ​អប់រំ​ទាំង​សាធារណៈ និង​ឯកជន។ ហើយ ក្រសួង​ក៏​បាន​ដាក់​ចេញ​វិធានការ​ជា​ច្រើន​ផង​ដែរ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រសួង​មិន​ប្រ​ងើយ​កណ្តើយ​ចំពោះ​បញ្ហា​សេដ្ឋកិច្ច និង​ការ​បើក​ឲ្យ​ដំណើរការ​សាលារៀន​ឡើង​វិញ​ផង​ដែរ  ៕