ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងឆេមពាន បន្តប្រគល់ រង្វាន់ម៉ូតូZoomerXស៊េរីថ្មី០៣គ្រឿង លុយសុទ្ធ៣,០០០(បីពាន់)ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិនចំនួន150កេស ដល់អ្នកឈ្នះរង្វាន់ ចំនួន០៦នាក់។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និង ឆេមពានអាយស៍ ទាំង០៦នាក់រួមមាន៖
ទី១៖ អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីឆេមពានយិនស៊ិន មានឈ្មោះឡូយ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ មកពីស្រុកទ្រាំង ខេត្តតាកែវ។
ទី២៖ អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីឆេមពានយិនស៊ិន ម្នាក់ទៀតមានឈ្មោះខិត ណា ភេទស្រី អាយុ៣៩ឆ្នាំ មកពីស្រុកឈូក ខេត្តកំពត។
ទី៣៖ អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីឆេមពានអាយស៍ មានឈ្មោះ ចាន់ ឡាតានីញ៉ា ភេទស្រី អាយុ១៨ឆ្នាំ មកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចំណែកអ្នកញ៉ាំឆេមពានអាយស៍ដែលមានសំណាងឈ្នះរង្វាន់លុយ១០០០ដុល្លារ នៅថ្ងៃនេះមាន៖ ឈ្មោះ ស្រី វណ្ណរីដា ត្រូវរង្វាន់នៅខណ្ឌច្បារអំពៅ ឈ្មោះ ស្រឺ ហឿន ត្រូវរង្វាន់នៅស្រុកកោះធំ និងម្នាក់ទៀតឈ្មោះ វាស្នា វត្តនៈ ត្រូវរង្វាន់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំពោះអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និង ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូខាងលើមាន៖ ឈ្មោះ យឹម សារឿន ឈ្មោះ ហ៊ូ គឹមឡាយ និងឈ្មោះ ទី សារុន ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈ ប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ ម្នាក់ៗចំនួន៥០កេស ផងដែរ។

លោក នៅ កុសល់ ជាអ្នកតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបញ្ជាក់ថាការចែករង្វាន់ដល់ អតិថិជនគឺគ្នានពេលសម្រាកឡើយ ទោះជាជំងឺកូវីដ១៩បន្តធ្វើឱ្យយើងភ័យខ្លាចក៏ដោយ គឺយើងធ្វើការប្រគល់ជូនអិតិជនដែរ ដោយឱ្យយើងទាំងអស់គ្នារក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និង ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ ដើម្បីកុំឱ្យអតិថិជនរង់ចាំរង្វាន់យូ ក្រុមហ៊ុនក៏បានរៀបចំប្រគល់ជូនដល់អ្នកមានសំណាងដោយមានវិធីការពារទៅតាមសម័យកាល។
តំណាងក្រុមហ៊ុនជឿជាក់ថាអ្នកមានសំណាងថ្ងៃនេះក៏អាចមានសំណាងកាន់ធំនៅពេលបន្តបន្ទាប់ទៀតដែរ ៕