រាជធានីភ្នំពេញ ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កញ្ញា មាស សុខសោភា បានបង្ហោះសារមួយឃ្លាថា ៖ «តោះបងប្អូននៅផ្ទះហាត់ប្រាណដើម្បីទទួលបានរាងស្អាត និងសុខភាពល្អជាមួយខ្ញុំទាំងអស់គ្នាណា» ។
តារាចម្រៀងស្រី កញ្ញា មាស សុខសោភា ដែលមានទឹកដមសំឡេងយ៉ាងពីរោះក្រអួនក្រអ៉ៅ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់មហាជនគ្រប់ស្រទាប់វ័យ នារសៀលថ្ងៃទី៨ ឧសភានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញនូវរូប ចំនួន០៣សន្លឹក ពីសកម្មភាពហាត់ប្រាណ ជាមួយឈុតហាត់ប្រាណយ៉ាងស៊ិចស៊ី ធ្វើឲ្យហ្វេនៗ បើកភ្លែកធំៗ មើលសឹងពុំដាក់ភ្នែកតែម្តង ៕