យោង​តាម​ប្រភព​សារព័ត៌មាន Soccer Laduma បាន​ចេញផ្សាយ​ថា កីឡាករ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar Jr បាន​និយាយ​ថា រូបគេ​ហាក់​អស់សង្ឃឹម​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លឹ​ប​អ្នកមាន​បុណ្យ FB Barcelona វិញ ដោយ​កីឡាករ​រូប​នេះ​បាន​បដិសេធ​ទទួលយក​ទឹកប្រាក់​បន្ថែមចំនួន​៩៩​លាន​ផោន​ដែល​ក្លឹ​ប​អ្នកមាន​បារាំង Paris Saint-Germain ផ្តល់​ឱ្យ​នៅ​ក្នុង​កុង​តា​ថ្មី ។

កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើសជាតិ​សាំ​បា​ប្រេ​ស៊ី​លវ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ពន្យា​ពេល​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹ​ប​អ្នកមាន​បារាំង PSG បើ​ទោះបីជា​ក្លឹ​ប​សុខចិត្ត​បន្ថែម​នូវ​ទឹកប្រាក់​ពីលើ​ចំនួន​៩៩​លាន​ផោន​ជូន​កីឡាករ​ខ្សែប្រយុទ្ធ​រូប​នេះ​ក៏​ដោយ ។

Neymar បាន​ចូលរួម​ជាមួយ​ក្លឹ​ប PSG ដែល​ជា​ម្ចាស់​ជើងឯក Ligue 1 ប្រចាំ​លី​គ​កំពូល​បារាំង កាលពី​ឆ្នាំ​២០១៧ ដោយ​បំបែក​កំណត់​ត្រា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​វិស័យ​បាត់​ទាត់ ក្រោយ​ពី​រូបគេ​បាន​ចំណាយពេល​បួន​រដូវ​កាល​ជោគជ័យ​ជាមួយ​ក្លឹ​ប​អ្នកមាន​បុណ្យ FB Barcelona រួច​មក ។

ទោះបីជា Neymar មានចិត្ត​ចង់​វិល​ត្រឡប់​ទៅ​កាន់​ក្លឹ​ប​ចាស់​របស់​ខ្លួន​វិញ​ក៏​ដោយ តែ​ក្លឹ​ប​អ្នកមាន​បារាំង PSG នៅ​តែ​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​រក្សា​គ្រាប់ពេជ្រ​របស់​ពួក​គេ​ដែល​មាន​កីឡាករ Neymar និង Kylian Mbappe ឱ្យ​នៅ​បន្ត​ជាមួយ​ក្លឹ​ប ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Neymar បាន​សម្រេចចិត្ត​បដិសេធ​ការ​ផ្តល់​ជូន​ពិសេស​របស់​ក្លឹ​ប​អ្នកមាន​បារាំង PSG ដោយ​ចិញ្ចឹមចិត្ត​សង្ឃឹមថា អាច​វិល​ត្រឡប់​ទៅ​កាន់​ទ្រនំ​ចាស់​ក្លឹ​ប​អ្នកមាន​បុណ្យ FC Barcelona របស់​ខ្លួន​វិញ ៕

ប្រភព ៖ Soccer Laduma