ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ប្រភព​គេហទំព័រ​សារព័ត៌មាន Gulf News ដែលបាន​ចេញផ្សាយកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង​ថា ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 នេះ​គឺ​អាស្រ័យ​លើ​ការ​ដឹង​ថា តើ​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​នេះ និង​អ្នក​ដែល​ពួក​គេ​បាន​ទាក់ទង​នៅ​ទីណា​ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើតេស្ត និង​ពិនិត្យ​ព្យាបាល​បាន ។

ចំពោះ​ក្មេង​ប្រុស​ជំទង់​ដែល​ទើបតែ​មាន​វ័យ​១៦​ឆ្នាំ​ម្នាក់​ដែល​មានឈ្មោះ​ថា Syu Kato បាន​បង្កើត​ស្នាដៃ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​លើ​ការ​បង្កើត​កម្ម​វី​ធី​មួយ​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ដឹង​អំពីរ​បៀ​ល​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​ចៀសវាង​ការ​ឆ្លង​នូវ​មេរោគ Covid-19 បាន ។

Kato បាន​បង្កើត​កម្មវិធី​សូ​ហ្វ​វែ​រ iPhone មួយ​ដែល​ប្រើ​ប្រព័ន្ធ GPS ដើម្បី​ឱ្យ​បុគ្គល​ម្នាក់​ៗ​អាច​រក្សា​កំណត់​ត្រា​នៃ​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​បាន​ដើម្បី​ជួយ​ក្នុង​ការ​តាមដាន​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយនឹង​អ្នក​ដទៃ ។

កម្មវិធី​ដែល​ក្មេង​ប្រុស​រូប​នេះ​បាន​បង្កើត​ឡើង​មានឈ្មោះ​ថា «Asiato» ជា​ប្រភេទ​កម្មវិធី​ដាក់​ឱ្យ​ទាញ​យក​ហ្វ្រី​ដែឡ​មាននៅ​លើ​តែ App Store ប៉ុណ្ណោះ និង​អាច​ធ្វើការ​តម្លើង​បាន​នៅ​លើ​ទូរស័ព្ទ iPhone គ្រប់​ប្រទេស តែ​វា​តម្រូវ​ឱ្យ​ទូរស័ព្ទ iPhone របស់​អ្នក​ត្រូវ​មាន iOS Version ចាប់ពី 13.2 ឡើង​ទៅ ។

កម្មវិធី​ដែល​ក្មេង​ប្រុស​ខាងលើ​បាន​បង្កើត​ឡើង​នេះ​មាន​លក្ខណៈ​ពិសេស​អាច​រក្សា​ទុក​នូវ​ទីតាំង​ដែល​អ្នក​ធ្លាប់​ទៅ​ដោយ​ប្រើ​ប្រព័ន្ធ GPS ដើម្បី​តាមដាន​ទីតាំង​របស់​អ្នក​ប្រើប្រាស់​ក្នុង​ចម្ងាយ​បរិវេណ​១០​ម៉ែត្រ ឬ​ច្រើន​ជាង​នេះ ហើយ​វា​នឹង​រក្សា​ទីតាំង​នោះ​ទុក​ក្នុង​ទូរស័ព្ទ​អ្នក​ប្រើប្រាស់ ។ កម្មវិធី​នេះ​អាច​រក្សា​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​ទុក​នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ​ដោយ​មិន​អនុញ្ញាតិ​ឱ្យ​មានការ​ចែករំលែក​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ។

ប្រសិនបើ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ឆ្លង​នូវ​ជំងឺ Covid-19 សូ​ហ្វ​វែ​រ​ថ្មី​ដែល​ក្មេង​ប្រុស​នេះ​បាន​បង្កើត​ឡើង​នឹង​ធ្វើការ​កំណត់​ទីតាំង​ដែល​ពួក​គេ​បាន​ស្ថិត​នៅ​ក្នុង​រយៈពេល​កន្លង​មក ដើម្បី​អាច​ឱ្យ​ពួក​គេ​ទៅ​រក​ទីតាំង​នោះ​ដោយ​ខ្លួនឯង និង​អាច​ដឹង​ថា​មនុស្ស​ណាខ្លះ​ដែល​ពួក​គេ​បាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ពួក​គេ​នៅ​ពេល​នោះ ហើយ​ថែម​ទាំងអស់​ផ្តល់​ដំណឹង​ដល់ អាជ្ញាធរ​សុខភាព​ក្នុង​ការ​ចុះ​តាមដាន​អ្នក​ដែល​ជុំវិញ​បរិវេណ​នោះ​ថែម​ទៀត​ផង ៕