នៅក្នុងកម្មវិធី Fight Talk ក្នុងសប្តាហ៍នេះខ្លាចាស់ Mike Tyson បានបញ្ចេញវីដេអូរយៈពេល ៥ វិនាទីរបស់លោកដែលវាយទៅលើបន្ទះក្តារបង្ហាញឱ្យឃើញថា ខ្លាចាស់រូបនេះនៅតែមានកម្លាំងខ្លាំងក្លាមិនខុសកាលនៅជាកីឡាករប្រដាល់ទម្ងន់ធ្ងន់ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន BBC ដែលបានដកស្រង់ចេញផ្សាយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។

កាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ១៩៨៦ ខ្លាចាស់ Mike Tyson ដែលមានរហ័សនាមថា « Iron» ទើបតែមានវ័យ២០ឆ្នាំ បានក្លាយជាជើងឯកពិភពលោកទម្ងន់ធ្ងន់វ័យក្មេងជាងគេបំផុតក្រោយផ្តួល Trevor Berbick ។ ជាង៣៣ឆ្នាំក្រោយមក Mike Tyson ត្រូវបានគេហៅថា «បុរសអាក្រក់បំផុតនៅលើភពផែនដី» ។

Mike Tyson អាយុ៥៣ឆ្នាំ កំពុងបង្ហាញភស្ដុតាងពិភពលោកថា អតីតកីឡាករទម្ងន់ធ្ងន់រូបនេះនៅតែមានកម្លាំងខ្លាំងក្លាជាមួយនឹងបច្ចេកទេសក្នុងការវាយយ៉ាងរហ័សរហួន ក្រោយពីគាត់បានចែកចាយវីដេអូហ្វឹកហាត់វាយលើបន្ទះក្តារ ។

ជាមួយនឹងល្បឿន ភាពសាហាវ និងកម្លាំងខ្លាំងក្លា ក្នុងវីដេអូរយៈពេល៥វិនាទីដែល Mike Tyson បានបញ្ចេញធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ តារាល្បីៗជាច្រើនមកពីវិស័យកីឡាប្រដាល់ក្បាច់គុណចម្រុះបានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អតីត កីឡាករប្រដាល់ទម្ងន់ធ្ងន់រូបនេះជាខ្លាំង ៕

 

View this post on Instagram

 

A post shared by Mike Tyson (@miketyson) on