រាជធានីភ្នំពេញ៖ លោកយាយរបស់តារាចម្រៀង ព្រាប សុវត្ថិ បានទទួលមរណភាពហើយ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយជំងឺចាស់ជរា ។

សូមបញ្ជាក់ថា យាយរបស់តារាចម្រៀងព្រាប សុវត្ថិ មានជំងឺវង្វេងស្មារតីខ្លាំង ដល់ថ្នាក់ ត្រូវបានកូនចៅ យកទៅដាក់ ក្នុងទ្រុងធំ ដើម្បីការពារកុំឲ្យគាត់ដើរបាត់ពីផ្ទះ និងខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយ។
ដំណឹងដ៏សោកសៅមួយនេះ «KBN» សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារលោកព្រាប សុវត្ថិ និងសូមឲ្យដួងវិញ្ញាណក្ខន្ធសពបានទៅកាន់ទីបរមសុខ៕