ចិន៖ កាលពីពេលថ្មីៗនេះ ថៅកែមឈូសនៅតំបន់ ខូវ ខេត្តសាងដុង ប្រទេសចិន បានប្រកាសជ្រើសរើសកូនប្រសារប្រុស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកស្នងអាជីវកម្មរបស់ខ្លួន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែឆ្នាំនេះ កូនស្រីរបស់ថៅកែមឈូសខាងលើមានវ័យ ៣០ឆ្នាំហើយ ហើយនាងមិនចាប់អារម្មណ៍ជាមួយបុរសណាម្នាក់សោះ ដូច្នេះហើយក្នុងងនាមជាឪពុកក៏សម្រេចជ្រើសរើសប្ដីឲ្យកូនស្រី ដើម្បីថែរក្សានាង និងជំនួញ ខណៈដែលសព្វថ្ងៃឪពុកក៏ចាស់ណាស់ទៅហើយ មិនអាចនៅគ្រប់គ្រងបានយូរទៀតឡើយ ។

សម្រាប់បុរសដែល ស្ថិតក្នុងលក្ខខណ្ឌជ្រើសរើសជាកូនប្រសារថៅកែមឈូសខាងលើ ត្រូវមានលក្ខណៈសម្បត្តិដូចជា រៀនចប់បរិញ្ញាបត្តិឡើងទៅ យល់ច្បាស់ពីទីផ្សារ Online ឬ e-commerce អាចប្រើប្រាស់ភាសាអង់គ្លេស និងជប៉ុន ហើយអ្វីដែលសំខាន់ ប្រសិនបើបានក្លាយជាកូនប្រសារថៅកែរូបនេះហើយ ត្រូវតែមករស់នៅគ្រួសារខាងកូនស្រី នៅតំបន់ ខូវ ។

អ្នកដែលត្រូវជ្រើរើសជាកូនប្រសារ និងក្លាយជាអ្នកស្នងមុខជំនួញរបស់លោកដោយស្វ័យប្រវត្តិ ដោយក្ដាប់មុខរបរលក់មឈូសលើ Online ព្រោះថៅកែមឈូសរូបនេះមានផ្សារមឈូស លើ Online ចំនួន ៨ ក្នុងដៃ សរុបជាទំហំទឹកប្រាក់ចំនួន ១,០០៧,០០០ ដុល្លារឯនោះ ។ ចំពោះអ្នកដែលដាក់ពាក្យមកធ្វើកូនប្រសារ តែខាងកូនស្រីមិនពេញចិត្ត នោះលោកក៏មិនអន់ចិត្តអ្វីដែរ ហើយថែមទាំងជូនកាដូមឈូសចំនួនមួយ ទៀតផងដើម្បីទុកជាការរាប់អាន ។
បើតាមគេនិយាយតគ្នា កូនស្រីរបស់ថៅកែខាងលើមានកម្ពស់ ១.៦០ ម៉ែត្រ កើតនៅឆ្នាំ ១៩៨៩ តែមិនដឹងថា កម្រិតវប្បធម៌របស់នាងប៉ុណ្ណានោះទេ ៕
ប្រភព៖ webtintuc