ភ្នំពេញ៖ នាថ្ងៃទី១​ ខែឧសភា ឆ្នាំ២០២០ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានដាក់ឲ្យអនុវត្ត ជាមួយគ្នានេះដែរកន្លងទៅថ្មីៗនេះ ដោយសង្កេតឃើញថា ច្បាប់ថ្មីនេះគឺមានការផាកពិន័យអ្នកបើកបរល្មើសច្បាប់ មានទំហំទឹកប្រាក់ច្រើនជាងមុន ជាហេតុនាំឲ្យមានសាធារណៈមតិមួយចំនួនបានចោទសួរថា តើចំណូលថវិកាដែលបានពីការផាកពិន័យ ត្រូវបានបែងចែកយ៉ាងដូចម្ដេច? ចូលថវិការដ្ឋទាំងអស់មែនទេ ឬប្រើប្រាស់ក្នុងគោលបំណងអ្វីផ្សេងទៀត?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីស្រាយចង្ងល់ដល់សាធារណមតិ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងក្នុង​សន្និសីទសារព័ត៌មានស្តីពី «វិធានការរឹតបន្តឹង ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក» កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០កន្លងទៅ បានមានប្រសាសន៍ថា ថវិកាពិន័យបទល្មើសចរាចរណ៍ ៧០% ត្រូវបានផ្ដល់ដល់នគរបាលចរាចរណ៍ ២៥%ដល់អង្គភាពដូច ជា៖ អធិការនគរបាល ស្នងការដ្ឋាននគរបាល ការិយាល័យនៃស្នងការដ្ឋាន និងនាយកដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក៥% ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្ដល់ប្រាក់រង្វាន់ ពីការផាកពិន័យដល់នគរបាលចរាចរណ៍ផ្លូវគោក ពិសេសចាប់តាំងពីធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ឆ្នាំ២០១៦មកម្ល៉េះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឱ្យដឹងទៀតថា «គោលបំណងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយគ្រោះថ្នាក់រាចរណ៍ និងការពារដល់អាយុជីវិតប្រជាពលរដ្ឋគ្រប់រូប មិនមែនមើលឃើញ ឬចង់បានថវិកាពិន័យពីប្រជាពលរដ្ឋនោះទេ ហើយថវិកាពិន័យត្រូវបានដំឡើងពី៣ដង ទៅ៥ដង ក្រោយពីមើលឃើញថា ស្មារតីនៃការគោរពច្បាប់ របស់ប្រជាពលរដ្ឋមិនមានការភ្ញាក់រលឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្លោះហើយទើបរាជរដ្ឋាភិបាលត្រូវតែរៀបចំវិសោធនកម្មអនុក្រឹត្យ ពិន័យនេះឡើងវិញ ចេញជាអនុក្រឹត្យ ៣៩ ហើយបញ្ហាដំឡើងប្រាក់ពិន័យនេះ ក៏ជាពិសោធន៍សកលមួយនៅទូទាំងពិភពលោកមានប្រទេសខ្លះ គេដំឡើង ១ឆ្នាំ ១០ដង ហើយប្រទេសជិតខាងយើងនេះ យើងអាចស្ដាប់មើលអំពីប្រទេសថៃ ប្រទេសវៀតណាម ក៏គេរឹតបន្តឹងខ្លាំងណាស់ដែរ។ អ៊ីចឹងវិធានការរឹតបន្តឹងនេះ ក៏ជាជំនួយដល់ការកាត់បន្ថយគ្រោះថ្ន​ាក់ចរាចរណ៍ ហើយក៏ដើម្បីអត្ថប្រយោជន៍ ការពារអាយុជីវិត ប្រជាពលរដ្ឋយើងផងដែរ»​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​