បរទេស៖ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលថៃ បានសម្រេចលុបចោលនូវការហាមឃាត់មិនឲ្យមានការលក់ដូរគ្រឿងស្រវឹង ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដោយបានអនុញ្ញាតឲ្យមានចរាចរណ៍មានការលក់ដូរឡើងវិញ ធ្វើឲ្យបណ្ដាប្រជាជនអ្នកលក់ដុំបានសម្រុកចូលទិញស្រានៅក្នុងផ្សារទំនើបយ៉ាងច្រើនកុះករ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook

ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានពន្យល់ដល់ពលរដ្ឋទាំងអស់សូមកុំឲ្យយល់ច្រឡំ ការលក់ដូរគ្រឿងស្រវឹងមុនម៉ោង១១ព្រឹក ខាងផ្សារត្រូវបានអនុញ្ញាតលក់ឲ្យចំពោះក្រុមអតិថិជនដែលមានអាជ្ញាប័ណ្ណលក់ស្រា ព្រោះវាជាការលក់ដុំលើសពី១០លីត្រតែប៉ុណ្ណោះ ចំណែកមនុស្សទូទៅមិនអាចទិញមុនម៉ោង១១ព្រឹកបានទេ ៕