យោងតាមប្រភពព័ត៌មានរ៉យទ័ ដកស្រង់សំដីសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានអោយដឹងថា មានការប៉ះទង្គិចគ្នាមួយប្រ៉ាវរវាងកងកម្លាំងកូរ៉េខាងជើង
និងខាងត្បូងនៅតំបន់គ្មានយោធា (DMZ) ដែលជាតំបន់ខណ្ឌចែកបងប្អូនកូរ៉េទាំងពីរ។

ប្រភពព័ត៌មានដដែលនោះបានអោយដឹងទៀតថា កងទ័ពកូរ៉េខាងជើង ជាអ្នកចាប់ផ្ដើមបាញ់មុនកាលពីវេលាម៉ោង៧និង៤១នាទីឆ្ពោះទៅកាន់ប៉ុស្ត៍យាមរបស់កូរ៉េខាងត្បូង។
ការបាញ់ប្រហារគ្នានេះបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីការបង្ហាញវត្តមានរបស់ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីមី ជុងអ៊ុន នៅក្នុងពិធីសម្ពោធដាក់អោយ
ប្រើប្រាស់រោងចក្រផលិតជីនៅតំបន់Sunchon ភាគខាងជើងទីក្រុងព្យុងយ៉ាង ក្រោយពេលដែលលោក អវត្តមានអស់រយៈពេល២០ថ្ងៃ ធ្វើអោយពិភពលោកជ្រួលច្របល់។

នៅក្នុងការវាយប្រហារនេះមិនមានរបាយការណ៍ស្តីអំពីការស្លាប់ និងរបួស ក៏ដូចជាការខូចខាតណាឡើយបើតាមទីភ្នាក់ងារព័តមាន Yonhap បានអោយដឹងថា
យោធាកូរ៉េខាងត្បូង ក៏បានបាញ់តដៃវិញ២០គ្រាប់ផងដែរ។ក្រោយការវាយប្រហារគ្នាគេមិនទាន់ដឹងមូលហេតុនៅឡើយទេ ប៉ុន្តែយោធាកូរ៉េខាងត្បូង បានប្រើប្រាស់បណ្ដាញទាក់ទងអន្តរកូរ៉េដើម្បីប្រមូលព័ត៌មាននិងបញ្ចៀសហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។គេមិនអាចសុំការបកស្រាយពីកូរ៉េខាងជើងបាននៅឡើយទេ៕by kbn007