រាជធានីភ្នំពេញ៖ តារាកំប្លែងនាយ ក្ដឹប ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសម បម្រើចំណីអារម្មណ៍មហាជនឲ្យសើចសប្បាយអស់រយៈពេលជាច្រើនឆ្នាំមកនោះ ។ ពេលនេះ លោកកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ដេកដួលលើកន្ទេលមួយកន្លែង ហើយអ្វីដែលខ្លោចចិត្តនោះ ជីវិតរបស់តារាកំប្លែងជើងចាស់រូបនេះ បានធ្លាក់ដុនដាបជាខ្លាំងរហូតដល់ថ្នាក់រកប្រាក់ទិញថ្នាំលេបមិនបាន។

យោងតាមគណនីហ្វេសប៊ុក San Sovandoeun បានបង្ហោះរូបថតនាយក្តឹប ធ្លាក់ខ្លួនឈឺធ្ងន់កំពុងដេកលើកន្ទេល កាលពីម៉ោងមុន ភ្ជាប់ជាមួយសំណេរថា « អាសូរឪក្តឹបណាស់ ត្អូញថាអត់លុយទិញថ្នាំ គាត់ដូចជាស៊យដល់ហើយ ថ្ងៃការកូន មិត្តរួមអាជីពស្លាប់ គឺនាយស្មាញ មួយអាទិត្យក្រោយមកកូនប្រុសបង្កើតត្រូវឡានបុកស្លាប់ខ្ទេចទាំងកង់បីឥណ្ឌា ហើយគ្មានដំណោះស្រាយ អូសបន្លាយរាប់ខែទម្រាំរកអ្នកដែលជួយអោយរឿងនេះបានដល់ដៃតុលាការ គេសុំថ្លៃរត់ការ1000$ គាត់និងគ្រួសារខំលក់ឡាន និងរកវិធីផ្សេងៗដើម្បីបានលុយ1000$ យកទៅអោយគេ លុយបានអោយគេគ្រប់ហើយ រង់ចាំថ្ងៃតុលាការកោះហៅកាត់ក្តី តែវាចង្រៃអី ឬក៏ហេតុភេទចង្រៃអីនុះទេ? បងប្អូនជួយពិចារណាមើលអ្នកដែលយកលុយពីគាត់ដែលថាយកទៅរត់ការនុះ ស្រាប់តែឡានបុកស្លាប់ទៀត តើនេះជាការចៃដន្យ ឬជាការដាក់ទណ្ឌកម្មមកលើរូបគាត់ដែលកំពុងតែដេកឈឺនៅលើកន្ទេលរកតែលុយទិញថ្នាំ ឬអាហារប្រចាំថ្ងៃនេះមិនបានផង ដល់ថ្នាក់នឹងពេកបងប្អូនជួយពិចារណាមើលវាជ្រុលពេកទេដឹងសម្រាប់ជីវិតមនុស្ស ជាចុងក្រោយនេះ ខ្ញុំគ្មានអ្វីជួយឪនុះទេ មានតែផុសរឿងឪ ដើម្បីអោយមហាជនជួយឪតែប៉ុណ្ណោះ និងសូមបួងសួងដល់បារមីដែលពូកែក្នុងលោក តាមជួយថែរក្សាឪអោយមានសុខភាពល្អឡើងវិញ និងគ្រួសារឪមានក្តីសុខរីកចម្រើនឡើងវិញ»៕