ភ្នំពេញ៖ នាថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២០ មានបុរសម្នាក់បានបង្ហោះសាររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកគណនីឈ្មោះ​ Alex Piano ដោយមានខ្លឹមសារថា៖«មួកមាន កញ្ចក់មាន ផ្លាកលេខមាន ម៉ាសក៏ពាក់ ហើយអត់មានជិះបញ្រ្ចាស់ទេ ដល់ពេលសួរគាត់ បងប្អូនខុសអីបង គាត់ថាមកពីម៉ូតូអាអូនឯងបង់រំលោះមិនទាន់ដាច់ អេលោកហើយលោកមានចឹងទៀត ហើយភ្នែកគាត់មើលពីចំងាយដឹងទៀត។

ខ្ញុំអាណិតម៉ូតូណាស់លោកអើយលោក មិនហ៊ានអោយត្រូវថ្ងៃត្រូវភ្លៀងផង លូវសុទ្ធតែលើកបោះៗចឹងម៉ង គាត់សួររកកាត់គ្រីយើងតើមានមកពីណាបើបង់រំលោះម៉ូតូមិនទាន់ដាច់ផងកាត់គ្រីនៅធនាគារនឹង កាត់គ្រី Copy គាត់មិនយកទេ ហើយលូវអត់ការងារ ២ខែហើយ ហើយនៅត្រូវបង់ធនាគារម៉ូតូនឹងរាល់ខែទៀត ហើយលូវមានតែ20$ ដាច់ប៉ាត់ទៀត ចង់តវ៉ាអ្វីក៏គាត់រកមូលហេតុចាប់កំហុសយើងដែរ ពិបាកជាងគេនោះគឺយើងនិយាយមួយគាត់ពិរោះគោរពគាត់ តែគាត់ហៅយើងសុទ្ធតែហែងៗដាច់សាច់ម៉ង។

https://1.bp.blogspot.com/-d41zNk1NSD0/XqznM83t1dI/AAAAAAAASbk/csAx8tRpuN0yHuBQshjDCjEKorRXRIKBACLcBGAsYHQ/s1600/dsfsd.JPG អ្នកណាក៏គេស្រលាញ់ម៉ូតូគេដែរ ថ្មីក៏ដោយចាស់ក៏ដោយ ញើសឈាមគេ តែនេះសុទ្ធតែលើកបោះៗចឹងម៉ង អាណិតម៉ូតូណាស់បានត្រឹមតែឈរមើល ម៉ូតូ១នេះខ្ញុំប្រើ ១គ្រួសារ ជូនម៉ាក់ទៅផ្សារ ជូនប៉ាទៅធ្វើការ ជូនប្អូនទៅរៀនលូវចប់ តែយ៉ាងណាខ្ញុំមិនខឹងគាត់ទេ ខ្ញុំខុស កុំជឿខ្ញុំអី តែបើអ្នកទាំងអស់គ្នាជួបចាំជឿខ្ញុំចុះ សំខាន់លូវអោយតែបានម៉ូតូមកវិញ ហើយម៉ូតូក៏បានមកវិញហើយដែរនៅសល់តែអារម្មណ៏បាត់បង់ការជឿជាក់តែប៉ុណ្ណោះ» ៕