កីឡា ៖ កីឡាការិនី​រត់ប្រណាំង​កញ្ញា អា​លី​កា ស្មី​ត Alica Schmidt បាន​វិល​ត្រលប់​មក​ហាត់​កំ​ដៅ​សាច់ដុំ​វិញ បន្ទាប់​ពី​នាង​ត្រូវ​ដាក់​នៅ​ដាច់​ដោយឡែក​អស់​ពេល​ជាង​១​ខែ ដោយសារ​ខ្លាច​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នេះ​បើ​តាម​សារព័ត៌មាន RT ។

អត្ត​ព​លិ​ក វ័យ​២១​ឆ្នាំ ដែល​មាន​ជំនាញ​លើ​ចម្ងាយ ៤០០​ម៉ែត្រ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដណ្ដើម​មេដាយមាស​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០​នេះ ក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ប្រទេស​ជប៉ុន ដោយ​តំណាង​ឲ្យ​ប្រទេស​អា​ល្លឺ​ម៉​ង់ ប៉ុន្ដែ​ត្រូវ​បាន​អាក់​អាន​ទៅ​វិញ ដោយសារ​វិបត្តិ COVID-19 រាតត្បាត​ជុំវិញ​ពិភពលោក ។

នាង អា​លី​កា ស្មី​ត ជា​អត្ត​ព​លិ​ក​ដែល​មាន​ភាព​ស៊ិ​ច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក ដែល​ទស្សនាវដ្តី Busted Coverage ផ្ដល់​អោយ​នៅ​ឆ្នាំ​២០១៧ ។ ក្រោយមក​រូប​នាង​ក៏​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្តាញ​សង្គម Instagram ដែល​មាន​អ្នកគាំទ្រ​ដល់ ៧១៦,០០០ នាក់​។

រូបរាង​ដ៏​ស៊ិ​ច​ស៊ី រួម​ជាមួយ​សម្រស់​ធម្មជាតិ​ពិត​ៗ​របស់​នាង បាន​ទាក់ទាញ​ឲ្យ​ក្រុមហ៊ុន​យក្ស​មួយ បាន​ជួល​នាង​ធ្វើ​ជាតា​រា​ម៉ូ​ដែល ផ្សព្វផ្សាយ​ផលិតផល​ម៉ា Puma ៕