រាជធានីភ្នំពេញ៖ ទីបំផុត តារាសម្ដែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស កញ្ញា ប៉ែន ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្តិចូលរួមផងដែរ។

ពិធីការិនី ប៉ែន ស្រីពេជ្រ បានសរសេរសារ បង្ហោះលើគណនីហ្វេសប៊ុករបស់នាងផ្ទាល់ កាលពី៥ម៉ោងមុន ដោយ រៀបរាប់ថា« ពិធីភ្ជាប់ពាក្យSreypich Pen &Np Netra 27/04/2020 រយៈពេលប្រាំឆ្នាំហើយដែលយើងបានស្គាល់គ្នា ហើយថ្ងៃនេះហើយ ដែលយើងក្លាយជាគូដណ្តឹងនិងគ្នា អរគុណអ្នកមានគុណទាំងបួនធ្វើអោយកូនមានថ្ងៃនេះ កូនទាំងពីរសូមជូនពរលោកអ្នកមានគុណ និងក្រុមគ្រួសារទាំងសងខាងទទួលបាននៅសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ»។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាអ្នកទាំង២ នឹងដឹកដៃគ្នាចូលរោងជ័យមង្គលនៅថ្ងៃណានៅឡើយទេ៕