ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេ លាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំដើមម៉ៃសាក់នៅមន្ទីរពេទ្យខេត្តក្រចេះ សង្កត់រថយន្ត១គ្រឿង នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ។

ហេតុការណ៍នេះ បណ្តាលឲ្យខូចខាតរថយន្ត១គ្រឿងស្ទើរតែទាំងស្រុង តែយ៉ាងណាមិនបណ្តាលឲ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់ទេ។ ដូច្នេះ បងប្អូនណា ដែលមានរថយន្តត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវឈប់ចត ឬឈប់ នៅក្រោមដើមឈើឡើយ ព្រោះខែនេះ មានខ្យល់កន្ត្រាក់ច្រើនណាស់ បក់បោកអាចបាក់ ឬរលំដើមឈើសង្កត់រថយន្តរបស់លោកអ្នក បាននៅគ្រប់ពេលវេលា៕