ប្រទេសឥណ្ឌា៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃអង្គារ ទី២១ ខែមេសា នេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលឥណ្ឌាបានផ្សាយពីករណី អ្នកសារព័ត៌មានសរុប៥៣នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19​ កាលពីសប្ដាហ៍មុន នៅក្នុងទីក្រុង Mumbai។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា អ្នកសារព័ត៌មាន ១៦៧នាក់ ដែលកំពុងរាយការណ៍ពីស្ថានការណ៍នៅក្នុងទីក្រុង Mumbai បានទទួលការធ្វើតេស្ដរកឃើញ COVID-19 ហើយអ្នកឆ្លងជំងឺនេះក្នុងចំណោមពួកគេ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ។ អ្នកសារព័ត៌មានឆ្លង COVID-19 ទាំង៥៣នាក់ខាងលើ ក្នុងនោះរួមមាន អ្នករាយការណ៍ព័ត៌មាន អ្នកកាន់កាម៉េរ៉ា (Cameramen) និងអ្នកថតរូប។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទម្សិលមិញ ឥណ្ឌា មានអ្នកឆ្លង COVID-19​ ១៨,៦៥៨នាក់ ក្នុងនោះស្លាប់៥៩២នាក់ និងជាសះស្បើយ ៣,២៧៣នាក់៕