ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកទោសប្រមាណ៣០នាក់ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុកខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីនៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

មន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា មុនពេលកើតហេតុ អ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះមួយគ្រឿងចូលដឹកយកទៅព្យាបាល តែពេលរថយន្តសង្គ្រោះចូលទៅដល់ ក៏ត្រូវបានក្រុមអ្នកទោសបះបោរ និងឈានទៅដល់វាយមន្ត្រីពន្ធនាគារតែម្តង ហើយខ្លះទៀត ក៏នាំគ្នារត់ចេញពីគុកតែម្ដង ។ ភ្លាមៗនោះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថ សហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញ។

ប្រភពដដែលបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ៕