បរទេស៖ អាជ្ញាធរប្រទេសឥណ្ឌា បានចោទប្រកាន់មេដឹកនាំសាសនាមូស្លីម ពីបទមនុស្សឃាត ពាក់ព័ន្ធការប្រជុំសាសនាមួយកាលពីខែមុន ដែលនាំឱ្យមានអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសកើនឡើង។

មន្រ្តីប៉ូលិស បានឲ្យដឹងទៀតថា ដំបូងឡើយប៉ូលិសបានប្តឹងលោក Muhammad Saad Kandhalvi ដែលជាប្រធានមជ្ឈមណ្ឌលពីបទរំលោភលើការហាមឃាត់ការប្រមូលផ្តុំ ប៉ុន្តែក្រោយមក ប្តូរការចោទប្រកាន់ពីបទប្រឆាំងនឹងមនុស្សឃាតវិញ ហើយអំពើមនុស្សឃាតនេះអាចត្រូវផ្តន្ទាទោសជាប់ពន្ធនាគារយ៉ាងតិចរយៈពេល១០ឆ្នាំ។ ជុំវិញនឹងករណីនេះ អ្នកនាំពាក្យរបស់និកាយ Tablighi Jamaat លោក Mujeeb-ur Rehman បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយមិនរាយការណ៍អំពីការចោទប្រកាន់ថ្មីនេះទេ។

អាជ្ញាធរឥណ្ឌា បានឲ្យដឹងថា នៅដើមខែមេសានេះថា ករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងជិត៣ពាន់នាក់ ហើយអ្នកឆ្លងវីរុសនេះ ភាគច្រើនបានចូលរួមការជួបជុំ Tablighi ឬអ្នកបានប៉ះពាល់នឹងអ្នកជួបជុំទាំងនោះ។

គួរបញ្ជាក់ថា និកាយ Tablighi Jamaat មូស្លីមសាសនា គឺជាសាសនាមូស្លីម Sunni ធំជាងគេបំផុតនៅលើពិភពលោកជាមួយនឹងសាសនិកជាង៨០ប្រទេស ដែលកំពុងផ្សព្វផ្សាយសាសនាអ៊ីស្លាមបរិសុទ្ធ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥មេសា នេះ ចំនួនឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា បានកើនឡើងដល់១២ ៣៨០ករណី ក្នុងនោះអ្នកស្លាប់៤១៤ករណី៕