អាមេរិក៖ អតីតតារាសម្ដែង អ្នកស្រី អម្ពរ ទេវី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលបច្ចុប្បន្នកំពុងរស់នៅលើទឹកដីអាមេរិក ជាមួយគ្រួសារយ៉ាងមានសុភមង្គលនោះ អ្នកស្រី តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួននៅលើបណ្ដាញសង្គមជានិច្ច ។

ប៉ុន្មានម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហាញពីអារម្មណ៍យ៉ាងរំភើបរីករាយ ដែលកូនប្រុស ZOLI របស់អ្នកស្រីបានចូលបម្រើការងារជាកងទ័ព ដូចក្ដីស្រមៃរបស់គេ។
លោកស្រី អម្ពរ ទេវី បានបង្ហោះសារខ្លី អមជាមួយរូបថត ថា៖ ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបានឃើញរូបកូន ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន ម៉ាក់នឹកកូន សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ ៕