រាជធានីភ្នំពេញ៖ ឆ្លើយតបនឹងសំណួររបស់អ្នកការសែត ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៧ ខែមេសា នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលកម្មករព្យួរការងារដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ កម្មករទទួលបានប្រាក់ឧបត្ថម្ភ៧០ដុល្លារ ។

សម្តេចបញ្ជាក់ថា ខាងរដ្ឋាភិបាល ឧបត្ថម្ភ៤០ដុល្លារ និងម្ចាស់រោងចក្រចំនួន៣០ដុល្លារ ហើយទោះជាច្រើនជាងនេះ ក៏ម្ចាស់រោងចក្រគ្មានលទ្ធភាពដែរ៕