រាជធានីភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៧ ខែមេសា នេះ សម្តេច ហ៊ុន សែន ប្រកាសផ្អាកចូលឆ្នាំខ្មែរ ឆ្នាំនេះ។

សម្តេចបញ្ជាក់ថា ស្ថាប័នរដ្ឋនៅបន្តធ្វើការធម្មតា ស្ថានប័នឯក ក្រុមហ៊ុនឯកជន ត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាប់ចំនួន៥ថ្ងៃវិញ នៅពេលវេលាសមស្របណាមួយ៕