ប៉េកាំង៖ កាលពីថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ នៅប្រទេសចិន គ្មានអ្នកជំងឺណាម្នាក់ បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 នោះទេ ។ នេះជាលើកករណីមិនធ្លាប់មាន គិតចាប់តាំងពីប្រទេសជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកមួយនេះ ត្រូវបានវីរុសកូរ៉ូណាញាំញីយ៉ាងខ្លាំង ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩មក។ តែកាលពីថ្ងៃចន្ទម្សិលមិញនេះដែរ អាជ្ញាធរចិនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣២ករណីថ្មីទៀត ដែលសុទ្ធតែជាករណីនាំចូលពីបរទេសទាំងអស់៕
នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

បបើតាមប្រភពដដែល បានឲ្យដឹងថា តួរលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរសុខាភិបាលចិន ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងចិនដីគោក បានកើនឡើងដល់ ៨១,៧៤០ករណី ក្នុងនោះអ្នកជំងឺស្លាប់សរុប ៣,៣៣១នាក់ និងបានជាសះស្បើយសរុប ៧៧,១៦៧នាក់៕