បរទេស៖ បវរកញ្ញាពិភពលោកដ៏ស្រស់ស្អាតរបស់ចក្រភពអង់គ្លេស នៅឆ្នាំ២០១៩ កញ្ញា Bhasha Mukherjee បានព្យួរម្កុដចោល រួចត្រឡប់ទៅប្រទេសអង់គ្លេសវិញដើម្បីបន្តការងារជាអាជីពវេជ្ជបណ្ឌិតសង្គ្រោះព្យាបាលអ្នកជំងឺ​ Covid-19​ ស្របពេលដែលប្រទេសអង់គ្លេស បច្ចុប្បន្នមានការរាតត្បាតពីវីរុស Covid-19 កាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា កញ្ញា Bhasha Mukherjee​ បានឈប់សម្រាកBIអាជីពជាវេជ្ជបណ្ឌិតវ័យក្មេង​ បន្ទាប់ពីបានចូលរួមប្រកួតបវរកញ្ញាពិភពលោកកាលពីខែធ្នូ ឆ្នាំ២០១៩ ។ Mukherjee ដែលជាជនជាតិដើមកំណើតរបស់ប្រទេសឥណ្ឌា បានធ្វើជាតំណាងឲ្យប្រទេសអង់គ្លេសនៅក្នុងការប្រកួតបន្ទាប់ពីបានឈ្នះបវរកញ្ញាអង់គ្លេស។

ដោយត្រូវបានគេអញ្ជើញជាឯកអគ្គរដ្ឋទូតសម្រាប់ការធ្វើសប្បុរសជនមួយចំនួនកញ្ញា Mukherjee បានគ្រោងនឹងព្យួរម្កុដរបស់នាង ហើយផ្តោតលើការងារមនុស្សធម៌រហូតដល់ខែសីហាឆ្នាំនេះ។ នាងបានប្រាប់សារព័ត៌មានថា៖“ ខ្ញុំត្រូវបានគេអញ្ជើញឱ្យទៅកាន់ទ្វីបអាហ្រ្វិក ប្រទេសទួរគី បន្ទាប់មកទៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងប្រទេសអាស៊ីជាច្រើនទៀតដើម្បីធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ការងារសប្បុរសធម៌ផ្សេងៗទៀត” ។

កាលពីដើមខែមីនា បវរកញ្ញាពិភពលោកអាយុ២៤ឆ្នាំ រូបនេះបានទៅប្រទេសឥណ្ឌាអស់រយៈពេល៤សប្តាហ៍ ក្នុងនាមក្លឹប Coventry Mercia Lions ដែលជាអង្គការអភិវឌ្ឍន៍ ​និងសប្បុរសធម៌សហគមន៍ដែលកញ្ញាបានធ្វើជាឯកអគ្គរដ្ឋទូត។ ពួកគេបានទៅទស្សនាសាលារៀនដោយការបរិច្ចាគសម្ភារៈការិយាល័យហើយពួកគេក៏បានផ្តល់ប្រាក់ដល់ផ្ទះសម្រាប់ក្មេងស្រីដែលគេបោះបង់ចោលផងដែរ។

ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺឆ្លងកាន់តែអាក្រក់ទៅៗ នៅឯចក្រភពអង់គ្លេស Mukherjee បានទទួលសារពីអតីតសហការីនៅមន្ទីរពេទ្យចាស់របស់នាងគឺមន្ទីរពេទ្យ Pilgrim ក្នុងទីក្រុង Boston ភាគខាងកើតប្រទេសអង់គ្លេសដោយប្រាប់នាងថាតើស្ថានភាពលំបាកយ៉ាងណាសម្រាប់ពួកគេ។ Mukherjee បានទាក់ទងទៅក្រុមអ្នកគ្រប់គ្រងមន្ទីរពេទ្យដើម្បីឱ្យពួកគេដឹងថានាងចង់ត្រឡប់មកធ្វើការវិញ។

Mukherjee​ នាងបានថ្លែងបា្រប់សារព័ត៌មានថា នាងពិតជាមានអារម្មណ៍ខុសខ្លាំងណាស់ដែលបានពាក់ម្កុដបវរកញ្ញាអង់គ្លេសរបស់នាង​ សូម្បីតែការងារមនុស្សធម៌ក៏ដោយនៅពេលដែលមនុស្សនៅជុំវិញពិភពលោកបានស្លាប់ដោយសារជំងឺនេះហើយមិត្តរួមការងាររបស់នាងកំពុងធ្វើការយ៉ាងខ្លាំង តែនាងបែរជាគ្មានវត្តមាននៅទីនោះទៅវិញ។

បវរកញ្ញាពិភពលោកដ៏ស្រស់ស្អាតរូបនេះបានសង្កត់ធ្ងន់ថា៖ «នៅពេលអ្នកកំពុងធ្វើការងារមនុស្សធម៌ទាំងអស់នេះនៅក្រៅប្រទេសអ្នកនៅតែរំពឹងថានឹងបំពាក់ម្កុដត្រៀមខ្លួនទទួល … មើលទៅស្អាត ប៉ុន្តែខ្ញុំគិតថាវាមិនស្រស់ស្អាតសម្រាប់ខ្ញុំសោះ ខ្ញុំនិយាយត្រង់តែម្ដងគឺខ្ញុំចង់ត្រឡប់មកផ្ទះវិញ ខ្ញុំចង់ទៅធ្វើការជាវេជ្ជបណ្ឌិតស្រោចស្រង់ជីវិតមនុស្សឡើងវិញ» ។

នៅថ្ងៃពុធស្ងែកនេះ កញ្ញា Bhasha Mukherjee នឹងវិលត្រឡប់មកចក្រភពអង់គ្លេសវិញ បន្ទាប់ពីធ្វើការជាមួយគណៈកម្មការជាន់ខ្ពស់អង់គ្លេសនៅ Kolkata ដើម្បីស្វែងរកការហោះហើរពីប្រទេសឥណ្ឌា ទៅកាន់ទីក្រុង Frankfurt បន្ទាប់មកទៅកាន់ទីក្រុងឡុងតែម្ដង។

នាងបាននិយាយថា“ មិនមានពេលវេលាល្អប្រសើរសម្រាប់ខ្ញុំក្នុងការក្លាយជាបវរកញ្ញាអង់គ្លេសនិងជួយប្រទេសអង់គ្លេសនៅពេលមានតម្រូវការនោះទេ”។​ បច្ចុប្បន្ននាងកំពុងនៅឯកោពីមួយទៅពីរសប្តាហ៍រហូតដល់នាងអាចត្រឡប់មកធ្វើការជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Pilgrim ៕