ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសជូនដំណឹងដ៏សែនរីករាយមួយដល់ប្រជាពលរដ្ឋបន្តទៀតហើយ គឺថា អ្នកជំងឺ Covid-19​ បានជាសះស្បើយរហូតដល់ ០៥នាក់ថ្មីទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ Covid-19​ ធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ៕