បរទេស៖ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ីនហ្សូ អេបេ បានប្រកាសដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្នចាប់ពីថ្ងៃស្អែកនេះហើយ។ សេចក្តីប្រកាសនេះនឹងចាប់ផ្ដើមអនុវត្តន៏គ្របដណ្តប់លើទីក្រុងតូក្យូ និងអាណាខេត្ត កាណាហ្គាវ៉ា សៃតាម៉ា ឈីបា អូសាកា ហ្យូកូ និងហ្វូគូកា ហើយរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NKH

នៅក្នុងសេចក្តីប្រកាសនេះ នឹងផ្តល់សិទ្ធិអំណាចដល់អភិបាលនៃអាណាខេត្តទាំងនេះ ដើម្បីស្នើសុំឱ្យអ្នកស្រុកជៀសវាងពីការដើរចេញដែលមិនចាំបាច់។ លោកអភិបាលក៏នឹងអាចស្នើសុំឱ្យប្រជាជនចូលរួមសហការជាមួយវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះបន្ថែមទៀត។ អភិបាលខេត្តអាចស្នើសុំ ឬបញ្ជាឱ្យបិទសាលារៀន និងការរឹតត្បិតលើប្រតិបត្តិការហាងទំនិញ រោងកុន និងកន្លែងផ្សេងទៀត ដែលមានមនុស្សជាច្រើនប្រមូលផ្តុំ។

ក្នុងករណីមានភាពអាសន្នអភិបាលអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ចូនដឹកជញ្ជូនផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ។ ពួកគេក៏អាចផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យដែលចាំបាច់ប្រសិនបើចាំបាច់។ ហើយម្យ៉ាងទៀតពួកគេក៏នឹងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់ដី និងអាគារដោយគ្មានការយល់ព្រមពីម្ចាស់របស់ពួកគេដើម្បីសាងសង់កន្លែងព្យាបាលបណ្តោះអាសន្ន ៕