អាជ្ញាធរ​ក្រុង Guayaquil បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​ចំនួន​នៃ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19 នៅ​ក្នុង​ក្រុង​ធំ​លំដាប់​ទី​ពីរ នៃ​ប្រទេស​អេក្វាទ័រ នាំ​ឲ្យ​ខ្វះខាត​មឈូស ជំរុញ​ឲ្យ​អ្នកស្រុក​ប្រើ​កេស​កា​តុង​ជា​ជំនួស​មក​វិញ នេះ​បើ​តាម AFP បាន​ចុះ​ផ្សាយ ។

អាជ្ញាធរ បាន​និយាយ​ថា ខ្លួន​បាន​ទទួល​អំណោយ​ជា​កេស​កា​តុង​ចំនួន ១,០០០​កេស ពី​អ្នក​ផលិត​ក្នុងស្រុក ហើយ​ប្រគល់​អំណោយ​នោះ បន្ត​ទៅ​ឲ្យ​ទី​បញ្ចុះសព ២​កន្លែង ក្នុង​ក្រុង​កំពង់​ផែ​នេះ ។

កាលពី​ស​ប្តា​ហ៍​មុន នេះ​អ្នកស្រុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម បង្ហាញ​ឲ្យ​ឃើញ​ពី​សព​រដូករណែល​នៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នៃ​ប្រទេស​អា​មេ​រិ​កឡា​នទី​មួយ​នេះ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​រាតត្បាត Covid-19 ។

ប្រទេស​អេ​ក្វា​ឌ័​រ មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ សរុប​ចំនួន ៣,៦៤៦​ករណី គិត​ត្រឹម​ថ្ងៃ​ទី​៦ មេ​សា​នេះ ក្នុង​នោះ​មាន ១៨០​នាក់​បាន​ស្លាប់ ហើយ​ភាគច្រើន​នៃ​ករណី​ទាង​នោះ​កើតឡើង​នៅ​ក្រុង Guayaquil និង​ខេត្ត​Guayas ដែល​នៅ​ជាប់​គ្នា​នោះ ៕