បរទេស៖ លោកស្រីវេជ្ជបណ្ឌិត Catherine Calderwood ប្រធានផ្នែកវេជ្ជសាស្ត្រនៃប្រទេសស្កុតឡេន បានលាលែងពីតំណែងបន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួនពីបទចាកចេញពីផ្ទះដោយគ្មានមូលហេតុត្រឹមត្រូវ ក្នុងអំឡុងពេលប្រទេសត្រូវបានប្រកាសបិទក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាល Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

ដំបូងឡើយ Calderwood បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានសុំទោសចំពោះសកម្មភាពរបស់នាងដែលនាងមានបំណងរក្សាតួនាទីនេះ។ ប៉ុន្តែនៅយប់ថ្ងៃអាទិត្យនាងបានលាឈប់ពីការងារតែម្ដង។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការផ្តោតយកចិត្តទុកដាក់លើអាកប្បកិរិយារបស់ខ្ញុំប្រឈម នឹងការរំខានពីការងារដ៏សំខាន់ដែលរដ្ឋាភិបាល និងវិជ្ជាជីវៈវេជ្ជសាស្រ្តត្រូវធ្វើក្នុងការធ្វើឱ្យប្រទេសនេះឆ្លងតាមរយៈការឆ្លងរាតត្បាតវីរុសនេះ។

រូបភាពលោកស្រី Calderwood ដែលបានចាកចេញពីផ្ទះ ត្រូវបានថតរូបដោយកាសែតស្កុតឡេន កាលពីថ្ងៃទីសៅរ៌ ទី០៤ ខែមេសា ដោយលោកស្រីបានធ្វើដំណើរឆ្ពោះទៅផ្ទះទី២ របស់នាងដែលមានអាស័យដ្ឋានឈ្មោះ Edinburgh ។

បន្ទាប់មកប៉ូលីសក៏បានចេញសេចក្តីព្រមានជាផ្លូវការមួយកាលពីថ្ងៃអាទិត្យ ទី០៥ ខែមេសា ពីបទរំលោភនូវវិធានការណ៍តឹងរឹងរបស់ស្កុតឡេន ដែលមានគោលបំណងកំណត់ការរីករាលដាលនៃមេរោគឆ្លង។

រដ្ឋមន្រ្តីទីមួយនៃប្រទេសស្កុតឡែន លោក Nicola Sturgeon បាននិយាយកាលពីថ្ងៃច័ន្ទ ទី០៦ថា យើងសង្ឃឹមថាលោកស្រី Calderwood នឹងអាចស្ថិតនៅក្នុងតំណែងនេះ ពីព្រោះប្រទេសយើងកំពុងស្ថិតនៅក្នុងចំណុចរួមដៃគ្នាដោះស្រាយកំចាត់នឹងរោគរាតត្បាតដ៏សាហាវមួយនេះ។

លោកបានបន្តទៀតថា ដូច្នេះហើយយើងសង្ឃឹមថាលោកស្រីនឹងពិចារណាក្នុងការសម្រេចចិត្តឡើងវិញ ហើយត្រឡប់មកកាន់តំណែងនេះសារជាថ្មីដើម្បីប្រទេសជាតិយើងទាំងមូល ៕