ខេត្តកណ្ដាល៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នា៨នាក់ ផឹកក្នុងហាងមួយកន្លែងទាស់ពាក្យសម្ដីឌឺដងគ្នា បង្កជម្លោះវាយតប់គ្នាយ៉ាងអណាធិបតេយ្យ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនកាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងហាងផឹកស៊ីមួយកន្លែងយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុងភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ។

ជនសង្ស័យ៨នាក់នោះ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ អុន វណ្ណារិទ្ធ ហៅ អយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកណ្តាលស្ទឹង មុខរបរនិសិ្សត ,ទី២. ឈ្មោះ ណាន វណ្ណា ហៅយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាដោលទី ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរកម្មករព្រលានយន្តហោះថ្មី ទី៣.ឈ្មោះ ម៉ៅ សុខជយ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង មុខរបរនិសិ្សត ,ទី៤.ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃទី២ ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ,ទី៥.ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ,ទី៦.ឈ្មោះ ខែម ជៀបឡាយ អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ,ទី៧.ឈ្មោះ អាត់ សំអឿន អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត និង៨.ឈ្មោះ ចន ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ៣គ្រឿង ,ទូរស័ព្ទដៃ៥គ្រឿង ។ រីឯសំភារៈខូចខាត៖ ចានថ្មចង្កឹះ៥០ចាន ,ម៉ូតូ១គ្រឿង ។

មុនពេលកើតហេតុ មានជនសង្ស័យ២ក្រុម បានចូលមកផឹកស៊ីនៅក្នុងហាងខាងលើ ។ លុះផឹកស៊ីបានបន្តិច ក៍ទាស់ពាក្យសម្ដីគ្នា ហើយបានយកចានចង្កឹះថ្ម និងដបស្រាស្ប៉ាយ គប់ទៅលើគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាង និងបែកចានអស់៥០ចាន និងខូចខាតម៉ូតូ១គ្រឿង ។

ពេលឃើញដូចនោះ ជនរងគ្រោះជាម្ចាស់ហាងបានរាយការណ៍ជូនមត្ថកិច្ចប៉ុស្តិ៍អំពៅព្រៃ ចុះទៅឃាត់ខ្លួនក្រុមជនសង្ស័យទាំង២ក្រុម បាន៨នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕