ខេត្តសៀមរាប៖ យុវតីស្រសស្អាតម្នាក់ បានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម សង្ស័យមានវិបត្តិស្នេហា តែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៥០នាទីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្នុងភូមិភ្នំក្រោម សង្កាត់/ក្រុងសៀមរាប ។

នារីរងគ្រោះឈ្មោះ រឿត រដ្ឋា អាយុ១៨ឆ្នាំ មុខរបរធ្វើការតាមហាង មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពាក់ផ្លាកលេខ សៀមរាប 1AH -1740 មកកន្លែងកើតហេតុ ហើយលោតសម្លាប់ខ្លួនចុះមកក្រោយ តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ផុងលលាដ៍ក្បាល។

ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារ បានចាត់ចែងដឹកបញ្ជូននារីរងគ្រោះទៅមន្ទីរពេទ្យបាត់ដំបង ដើម្បីធ្វើការសង្រ្គោះជីវិត។ ជុំវិញនឹងករណីនេះ សមត្ថកិច្ច ធ្វើការសន្និដ្ឋានជំហានដំបូងថា សង្ស័យនារីរងគ្រោះមានវិបត្តិស្នេហាជាមួយសង្សារ ទើបធ្វើឲ្យនាងគិតខ្លីមកលោតធ្វើអត្តឃាតខ្លួនបែបនេះ៕