ភ្នំពេញ៖ បុរសជើងល្អម្នាក់ មានប្រពន្ធ និងកូន២នាក់ទៅហើយ បានឆ្លៀតយកស្រីថ្មីទៅនាំគ្នាឡើងឋានសួគ៌នៅផ្ទះសំណាក់ ត្រូវបានប្រពន្ធតាមទាន់ រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តគមន៍ ។

ហេតុការណ៍នេះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅសំណាក់យីហោស្រែ ពេជ្រ តាមបណ្តោយផ្លូវអេសអូអេស ស្ថិតភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសជើងល្អ និងស្រីស្នេហ៍ ព្រមទាំងស្រ្តីជាភរិយា សុំលាក់អត្តសញ្ញណ។

ស្រ្តីជាភរិយាបានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានបើករថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX350 ពណ៌ផ្សែងបារី ផ្លាកលេខ ភ្នំពេញ 2AZ-5010 ចេញពីផ្ទះ ដោយប្រាប់គាត់ថា ទៅរត់តាក់ស៊ី ។ ដោយមានសង្ស័យ គាត់ក៏បានជិះម៉ូតូមួយគ្រឿង ពីរនាក់បងស្រីបង្កើតតាមពីក្រោយ ស្រាប់តែឃើញដឹកស្ត្រីម្នាក់ទៅដេកនៅក្នុងផ្ទះសំណាក់ខាងលើទៅវិញ។ បន្ទាប់ពីឃើញបែបនេះ គាត់បានទុកឲ្យបងស្រីបង្កើតចាំមើលនៅមុខផ្ទះសំណាក់ ហើយរូបគាត់បានជិះម៉ូតូទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋាបាលភ្នំពេញថ្មី ឲ្យជួយអន្តរាគមន៍នាំខ្លួនប្តីកំហូច និងស្ត្រីជើងល្អនោះ ទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឲ្យធ្វើកិច្ចសន្យាចំពោះមុខច្បាប់ ដើម្បីឈប់ទំនាក់ទំនងស្នេហានាំគ្នាទៅឡើងឋានសួគ៌ទៀត៕