រាជធានីភ្នំពេញ៖ បុរសម្នាក់មានប្រពន្ធកូនទៅហើយ តែបានក្បត់ចិត្តប្រពន្ធលួចទៅទាក់ទងស្រីញីនៅខាងក្រៅ លុះពេលនាំស្រីស្នេហ៍ឡើងផ្ទះសំណាក់ ដើម្បីរួមរ័កមេត្រី ស្រាប់តែនារីជាប្រពន្ធតាមទាន់ ក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តគមន៍ ។

ករណីប្រពន្ធតាមទាន់ប្តីនាំស្រីស្នេហ៍ឡើងផ្ទះសំណាក់នេះ បានបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតផ្ទះសំណាក់យីហោ«ស្រែពេជ្រ»តាមបណ្តោយផ្លូវអេសអូអេសភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីជាប្រពន្ធដើម បានរៀបរាប់ឲ្យដឹងថា នៅយប់កើតហេតុ ប្តីរបស់គាត់បានបើករថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX350 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5010 ចេញពីផ្ទះ ដោយប្រាប់នាងជាប្រពន្ធថា ទៅរត់តាកស៊ី ដោយមានសង្ស័យ នាងក៏បានជិះម៉ូតូ១គ្រឿង ២នាក់បងស្រី តាមពីក្រោយរថយន្តប្តី ហើយពេលនោះ ឃើញប្តីបានទៅដឹកស្រីស្នេហ៍ ហើយបន្តមកដេកនៅក្នុងផ្ទះសំណាក់ខាងលើ។

នារីជាប្រពន្ធដើមបន្តទៀតថា ពេលនោះ នាងបានទុកបងស្រី រង់ចាំមើលនៅមុខផ្ទះសំណាក់ ហើយរូបនាងបានជិះម៉ូតូរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋាបាលភ្នំពេញថ្មី ឲ្យជួយអន្តរាគមន៍នាំខ្លួនប្តីកំហូចនិងស្នេហ៍ប៉ុស្តិ៍នគរបាលភ្នំពេញ ធ្វើកិច្ចសន្យាចំពោះមុខច្បាប់ ដើម្បីឈប់ទំនាក់ទំនងគ្នា។

តែយ៉ាងណា ក្នុងហេតុការណ៍នេះ មិនបានផ្ទុះអំពើហិង្សាឡើយ ហើយបុរសជាប្តី និងស្រីស្នេហ៍ក៏បានទៅតាមការអញ្ជើញរបស់សមត្ថកិច្ចតាមសម្រួលដែរ តែគេមិនដឹងថា ដំណោះស្រាយស្នេហាត្រីកោណនេះទទួលបាលលទ្ធផលបែបណាឡើយ៕