ខេត្តមណ្ឌលគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿង បានបើកបរក្នុងល្បឿនលឿនដូចហោះ លុះដល់ចំណុចចុះចំណោត ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់បះជើង និងអ្នកដំណើរ១១នាក់ បានរងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតលើផ្លូវ៧៦A ត្រង់ចំណុចស្ពានទី២ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

រថយន្តដែលបើកធ្លាក់ផ្លូវក្រឡាប់នេះ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6700 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អ្នកបើកឈ្មោះ សុខ ចម្រើន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខបរបើកបររថយន្ត (បានរត់គេចខ្លួនបាត់)។ ចំណែក អ្នកដំណើរដែលរងរបួសរួមមាន៖ ទី១-ឈ្មោះឡេង ណុន ប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដីឡូ សង្កាត់ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតន:គិរី។ ទី២-ឈ្មោះសន ដាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ ទី៣-ឈ្មោះម៉ង ភាលាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតន:គិរី (អ្នកទាំង៣ រងរបួសធ្ងន់) ។ ទី៤-ឈ្មោះស្រ៊ាង ពិសិទ្ធ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គណ:នេយ្យឯកជន រស់នៅភូមិដេអេ ឃុំដេអេ ស្រុកពេជ្រាដា។

ទី៥-ឈ្មោះញាំង យេ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខបរកសិករ រស់នៅ ភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតន:គិរី។ ទី៦-ឈ្មោះសុខ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខបរធ្វើការក្រុមហ៊ុនស៊ីត្រា រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតន:គិរី។ ទី៧-ឈ្មោះជា សុខនៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិកាហេ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី៨-ឈ្មោះស្រ៊ាង ស្រីលក្ខ័ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិផ្ទះព្រៃ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។ ទី៩-ឈ្មោះពុំ សប្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ ទី១០-ឈ្មោះហ៊ីម សានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចាម មុខរបរកសិករ រស់នៅភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទី១១-ឈ្មោះជា រតន: ភេទស្រី អាយុ៥២ឆ្ន ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ រតន:គិរី។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តខាងលើ បាននបើកបរក្នុងល្បឿនលឿ ន លុះមកដល់ចំណុចកើតហេតុ ដែលផ្លូវកោងនិងចុះចំណោត រួមផ្សំអ្នកបើកបរខ្វះការប្រុងប្រយ័ត្នផង ក៏បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះ និងព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ ចំណែក រថយន្តបង្កហេតុ សមត្ថកិច្ចបានជួលរថយន្តស្ទូច មកស្ទួចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕