ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធ​​​របស់​ក្លឹប Manchester City កីឡាករ Sergio Aguero ដែល​ជា​ទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា អំឡុង​​ពេល​នៅផ្ទះដើម្បី​​បញ្ចៀស​​ការ​​ឆ្លង​វីរុស​​កូវីដ​១៩ បានបង្ហោះ​វីដេអូ​​លើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ ចែក​រំលែក​ពី​រ​បៀបនៃការហាត់ប្រាណ ដើម្បី​ថែ​រក្សា​សុខភាព​​ឲ្យ​នៅ​រឹង​​មាំ​ ​​ធ្វើ​ឲ្យ​សារព័ត៌មាន​ BBC​ ​យក​មក​ផ្សាយ​បន្ត​​សម្រាប់​​ពលរដ្ឋអង់គ្លេសបានស្វែងយល់។

នៅក្នុងឃ្លីបវីដេអូខ្លីប្រមាណជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ ដែលគាត់តែងតែអនុវត្តជាប្រចាំ ដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់​បាន​ទទួលការទស្សនាប្រមាណ​៣សែន៣ម៉ឺន៥ពាន់ដង លើទំព័រហ្វេស​ប៊ុករបស់គាត់ផងដែរ។

សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា យើងក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និង​រាងកាយមាំមួន។ សូមទស្សនាវីដេអូ​របស់គាត់ដូចតទៅ៖

(ប្រភព៖ BBC)