រាជធានីភ្នំពេញ៖ នេះពិតជាដំណឹងដ៏រន្ធត់និងសោកសៅបំផុតសម្រាប់តារាសម្តែង ឆៃ លីដាឡែន ដោយតែមួយប៉ប្រិចភ្នែសោះ នាងបាត់បង់មនុស្សជាទីស្រលាញ់ទៅដល់២នាក់ គ្មានថ្ងៃវិលត្រឡប់មុខគ្នា ដោយអ៊ំស្រីរបស់នាងម្នាក់ បានឆ្លងជំងឺ covid 19 ហើយបានស្លាប់នៅក្នុងទឹកដីប្រទេសដីប្រទេសបារាំង រីឯមីងស្លាប់បានកើតជំងឺមហារីកកូនកណ្តុរក្នុងសួត ហើយស្លាប់នៅស្រុកកំណើត។

អ្នកនាងឆៃ លីដាឡែន បានបង្ហោះសារក្តុកក្តួល កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅក្នុងគណនីហ្វេសប៊ុក Moeun Malen ដែលជារបស់នាង ថា« ក្នុងខែនេះ ហេតុអីខ្ញុំត្រូវបាត់បងមនុស្សជាទីស្រលាញ់ខ្ញុំដល់ទៅ2នាក់អញ្ចឹង? ដំបូងលោកណុប ប៉ាយ៉ារិទ្ធ ឆាតមកប្រាប់ តែខ្ញុំមិននឹកស្មានថាអ៊ំអ៊ំទេ តែដល់ខ្ញុំទទួលដំណឹងពីគ្រួសារខ្ញុំ ទើបខ្ញុំដឹងថា អ៊ំខ្ញុំស្លាប់ដោយសារជំងឺcovid 19 នៅប្រទេសបារាំង រំលងមិនបានប៉ុន្មានថ្ងៃផង ខ្ញុំមកដល់ស្រុកកំណើតមីងខ្ញុំត្រូវស្លាប់ម្នាក់ទៀត ដោយជំងឺមហារីកកូនកណ្តុរក្នុងសួត ។
សូមវិញ្ញាណក្ខន្ធអ៊ំ និងមីងទៅកាន់សុគតិភពចុះ សូមអោយជាតិក្រោយសូមអោយអ៊ំនឹងមីងមានសុខភាពល្អនឹងអាយុវែង RIP»។

ជុំវិញដំណឹងដ៏សោកសៅនេះ «KBN» សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំក្រុមគ្រួសារនៃសពផង ហើយសូមឲ្យដួងវិញ្ញាណក្ខន្ធសព បានយោងទៅកាន់ទីបរមសុខ៕