រាជធានីភ្នំពេញ៖ ក្រោយឪពុករបស់តារាចម្រៀងប្រុសក្នុងទ្រនំផលិតកម្មថោន សុគន្ធ ថេរ៉ាយុ ស្លាប់ថ្មីៗ ស្រាប់តែតារាសម្តែង និងចម្រៀង នាងទូច ស្រីលក្ខណ៍ បានបង្ហោះសារដ៏ក្តុកក្តួលថា នាងមានការឈឺចាប់ និងសោកស្តាយយ៉ាងខ្លាំង សូម្បីតែដង្ហើមចុងក្រោយ ក៏ក្មួយមិនបានលឺ ប៉ះលោកអ៊ុជាលើកចុងក្រោយ ទាំងម៉ាក់ទាំងប៉ាពិតជាខ្លោចចិត្តណាស់។

អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហោះសារឈឺចាប់ នៅលើផេក Touch Sreyleak មានខ្លឹមសារថា«ថ្ងៃនេះ ជាថ្ងៃដែរឈឺចាប់បំផុត ដែលលោកអ៊ុរបស់ខ្ញុំបានទទួលមរណៈភាព ហើយ លោកអ៊ុរបស់ខ្ញុំ គឺជាវេញ្ជាកបណ្ឌិត ដ៏ឆ្នើមដែលលោកបានជួយមនុស្សជាច្រើន តាំងពីលោកបម្រើការនៅមន្ទីរពេទ្យសូវៀតលោកអ៊ុ សៅ ស៊ីមី របស់ក្មួយ កូនលែងបានឃើញមុខអ៊ុទៀតហើយ សូម្បីតែដង្ហើមចុងក្រោយ ក៏ក្មួយមិនបានលឺ ប៉ះលោកអ៊ុជាលើកចុងក្រោយ ក៏មិនបានប៉ះ អ៊ុអើយអ៊ុ ទាំងម៉ាក់ទាំងប៉ាពិតជាខ្លោចចិត្តណាស់។

នេះជាការសោកស្តាយយ៉ាងខ្លាំងដែលបាត់បង់លោកអ៊ុជាទីស្រលាញ់របស់ក្មួយៗ លោកអ៊ុរបស់ខ្ញុំគាត់ជួយមនុស្សជាច្រើន មានពេលខ្លះលោកអាណិតអ្នកជំងឺគ្នាដែលអត់លោក សូម្បីតែលុយក៏គាត់មិនយកផង គាត់បានមើលថែរក្សាក្រុគ្រួមសារទាំងមូលរាល់ពេលកូនក្មួយរបស់គាត់ឈឺ ។ សូមលោកអ៊ុរបស់ក្មួយសំរាកអោយបានស្ងប់ សូមលោកអ៊ុរបស់ក្មួទៅកាន់សុគតិភពណា លោកអ៊ុណា លោកអ៊ុរបស់ខ្ញុំទទួលមរណៈភាពដោយជំងឺតប្រចាំកាយ»៕