ស្របពេលដែលមេរោគល្បីឈ្មោះមិនអាចបំភ្លេចបានក្នុងសតវត្សរ៍ទី ២១ Covid-19 កំពុងបន្តវត្តមានបំផ្លាញពិភពលោកស្នងតំណែងសង្គ្រាមលោកលើកទី២ អ្នកជំនាញវេជ្ជសាស្ត្របានខិតខំប្រឹងប្រែងសា្រវជ្រាវធ្វើតេស្តរកវ៉ាកសាំងប្រឆាំងមេរោគ ក៏ដូចជាប្រាប់វិធីការពារ
ចំពោះវត្ថុមួយចំនួនដែលជាប្រភពចម្លងមេរោគ មានដូចជា៖ដៃកាន់បើកទ្វារ ក្រដាស់ ផ្ទៃរាបស្មើនៅលើតុធ្វើពីឈើ ឬអាលុយមីញ៉ូមជាដើម។ជាមួយគ្នានេះដែរ នៅថ្ងៃនេះអ្នកជំនាញវេជ្ជសាស្រ្តក៏បានលើកយកប្រភពចម្លងមេរោគមួយទៀតដែលមានឥទ្ធិពលខ្លាំងគួរសមដែរគឺស្បែកជើង។

យោងតាមលោកស្រីវេជ្ជបណ្ឌិតMary E. Schmidt បានអោយដឹងថាមេរោគCovid-19 អាចមានជីវិតសម្ងំនៅក្នុងទ្រនាប់ជើងបានចន្លោះពី៥ថ្ងៃឬលើសពីនេះ ដូច្នេះសម្រាប់ហេតុផលនេះមិនគួរយកទ្រនាប់ជើងចូលក្នុងផ្ទះនោះទេ។ចំណែកឯលោកស្រីវេជ្ជបណ្ឌិតCarole Winner អ្នកជំនាញនៅមន្ទីរសុខភាពសាធារណៈទីក្រុងKansas សហរដ្ឋអាមេរិកបានផ្តល់យោបល់ថា ប្រសិនបើចង់យកទ្រនាប់ជើងចូលផ្ទះត្រូវយកទឹកសាប៊ូជូតជម្រះឬ បាញ់អាល់កុលសម្លាប់មេរោគជាមុនសិន។ម្យ៉ាងវិញទៀតមុននឹងពាក់ស្បែកជើងក៏ត្រូវការសម្អាតវាជាមុនដែរ៕By kbn007