រាជធានីភ្នំពេញ៖ តារាចម្រៀងប្រុសលោក សុគន្ធ ថេរ៉ាយុ ដែលត្រូវបានមហាជន កោតសរសើរថា ជាតារាដែលមានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈពេលនេះលោក បានទុកជាទំងន់ ដោយឪពុករបស់លោក បានទទួលមរណភាព ដោយសាររោគគាពាធ។

លោកសុគន្ធ ថេរ៉ាយុ បានសរសេរ តាមរយៈបណ្តាញសង្គមរបស់លោក ដែលបានបង្ហោះដោយបភ្ជាប់រូបភាពមួយសន្លឹកជាមួយនឹងឪពុក ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា “វាពិតជាលឿនណាស់សំរាប់ខ្ញុំនឹងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនចង់ជឿ ។ សូមអោយប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភខ្ញុំនឹងមើលថែរប្អូនៗអោយបានល្អ ប៉ាហត់ហើយប៉ាសំរាន្តចុះ។ ប៉ា Alex Chan បានទទួលមរណភាពថ្ងៃច័ន្ទ ទី៣០ ខែ មីនា ឆ្នាំ២០២០ វេលាប្រហែលជិតភ្លឺ ដោយរោគគាពាធ”៕