ខេត្តត្បួងឃ្មុំ ៖ កាលពីម្សិលមិញ គឺនៅថ្ងៃទី២៩ ខែមីនា លោកហ៊ុន ម៉ានី កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ត្រូវសមត្ថកិច្ចចរាចរណ៍ស្រុកពញាក្រែក ធ្វើការផាកពិន័យជាប្រាក់ចំនួន៦ម៉ឺនរៀល លើករណីល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកហ៊ុន ម៉ានី បានថតបង្កាន់ដៃបង់ប្រាក់ ដែលត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ បង្ហោះលើគណនីហ្វេសប៊ុករបស់លោក១៤ម៉ោងមុន ភ្ជាប់ជាមួយសំណេរថា« ថ្ងៃមុនភ្នំពេញ ថ្ងៃនេះខេត្ត😄
អរគុណពូៗប៉ូលិសដែលបានណែនាំ និងអនុវត្តច្បាប់សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋគ្រប់ៗរូប Happy Sunday everyone, Stay safe and obey the law 😉»៕