ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តលុចស៊ីសRX300មួយគ្រឿង កំពុងបោះពួយយ៉ាងលឿន ចៃដន្យ ស្រាប់តែបែកកង់ក្រឡាប់ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ និងមនុស្ស៥នាក់ទៀតរបួសធ្ងន់ស្រាល។
ពណ៌ស្ករពាក់ស្លាក លេខភ្នំពេញ២Z៩២០៨ បានក្រឡាប់ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់និងមនុស្ស០៥នាក់រងរបួស មូលហេតុបែកកង់រថយន្ត។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ០១ តាមផ្លូវ៥០C ត្រង់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នំាង ។
អ្នកបើកបររថយន្ត ឈ្មោះសាន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសស្រាល ប្រពន្ធឈ្មោះមុំ ចាន់ សន្យា របួសធ្ងន់ និងកូនចំនួន២នាក់ទៀត។ ចំណែកអ្នករួមដំណើរ ឈ្មោះ ហេងគឹមហួន ភេទប្រុស អាយុ៤០ឆ្នាំ (ត្រូវជាមិត្តភក្តិអ្នកបើកបររថយន្ត) និងប្រពន្ធឈ្មោះឡេង មន្ថា ទាំងកូនតូច០២នាក់របួសស្រាល , ឈ្មោះសៅ សុឃីម ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាមិត្តភក្តិអ្នកបើកបររថយន្ត)មានកូនតូចអាយុ៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ លន់ ចាប់ ភេទប្រុស អាយុជាង៣០ឆ្នាំ (ត្រូវជាមិត្តភក្តិអ្នកបើកបររថយន្ត) របួសធ្ងន់ស្រាល។

មុនពេលកើតហេតុ ឈ្មោះសាន សុភាព បើកបររថយន្តលុចស៊ីសRX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ២Z៩២០៨ ដឹកប្រពន្ធកូន និងមិត្តភក្តិដូចខាងលើ ធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ។ លុះមកដល់កន្លែងកើតហេតុ ចៃដន្យ ស្រាប់តែបែកកង់ក្រឡាប់ បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ ជាកូនរបស់មិត្តភក្តិ និងមនុស្ស៥នាក់ទៀតរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ បញ្ជូនអ្នករងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ៕