រាជធានីភ្នំពេញ ៖ អ្នកកាសែតម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលណ្ឌទួលគោក ធ្វើការចាប់ខ្លួនយកទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

យោងតាម Pheng Vannak News ដែលបានបង្ហោះកាលពី៣ម៉ោងមុន មានខ្លឹមសារថា « អ្នកកាសែតរហស្សនាមខ្លាស កូនសិស្សឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យផ្នែកព័ត៌មាន ព្រំ សាន្ត ទីប្រឹក្សាក្រសួងព័ត៌មាន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀន នៅភូមិបឹងឈូក មុខពេទ្យលោកសង្ឃ ខណ្ឌទួលគោក កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៩ ឆ្លងចូល៣០ ខែមីនា ឆ្នាំ២០២០។ ហ៊ឹម ខូចឈ្មោះអ្នកកាសែតអស់ហើយ បើតែអញ្ចឹងៗនោះ»។

ជុំវិញនឹងករណីនេះ KBN មិនទាន់សុំការបកស្រាយបញ្ជាក់ពីសមត្ថកិច្ច និងបុរសដែលរងការចោទប្រកាន់ខាងលើបានទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕