បរទេស៖ បច្ចុប្បន្នអាមេរិក មានអ្នកឆ្លង Covid-19 ច្រើនជាងគេបំផុតនៅលើពិភពលោក យោងតាមរបាយការណ៏សរុបរបស់ CNN សុខភាពនៃសហរដ្ឋអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់ត្រឹមតែ​រយៈ​ពេល​២៤​ម៉ោង​ កន្លង​ទៅមានករណីឆ្លង Covid-19 ១៤ ៩៣៣​ ដែលនេះគឺជាករណីឆ្លងថ្មីនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឲ្យអ្នកឆ្លងសរុបបានកើនដល់៨២ ០៧៩ នេះគឺអត្រាឆ្លងខ្ពស់បំផុតប្រចាំពិភពលោក។ ហើយមាន​អ្នក​ស្លាប់​ថ្មី​ចំនួន​១៧៤នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​​ កើន​ដល់​​១ ១៩៥​ករណី។ នេះបើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដោយផ្អែកលើអាជ្ញាធរសុខភាពសាធារណៈរបស់រដ្ឋនិងក្នុងតំបន់បានឱ្យដឹងថានៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិកទាំងមូលយ៉ាងហោចណាស់មនុស្សចំនួន ៨២ ១៥៣ នាក់នៅទូទាំងប្រទេសបានឆ្លងជំងឺនេះគិតត្រឹមថ្ងៃព្រហស្បតិ៍។ ប្រទេសចិនដែលជាកន្លែងដែលមានការរីករាលដាលនៃជំងឺរាតត្បាតសកលកាលពីចុងឆ្នាំមុនមានចំនួនករណីខ្ពស់បំផុតទី២ គឺ៨១ ២៨៥ ក្នុង​នោះ​មាន​ជាង​៣ ២០០នាក់​បាន​ស្លាប់ បន្ទាប់មកគឺប្រទេសអ៊ីតាលីដែលមានអ្នកឆ្លងសរុប៨០ ៥៣៩ នាក់ ក្នុង​នោះ​មាន​ជាង​ ៨ ០០០នាក់​បាន​បាត់​បង់ជីវិត​។។

តួលេខសរុបរបស់រ៉យទ័របានបង្ហាញថាយ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន១ ២០៦នាក់ បានស្លាប់ដោយសារវីរុស Covid-19 ដែលបានបង្ហាញគ្រោះថ្នាក់ជាពិសេសចំពោះមនុស្សចាស់ និងមនុស្សដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។

អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «សេណារីយ៉ូណាដែលមានភាពប្រាកដនិយមនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃប្រព័ន្ធថែទាំសុខភាព» ។ លោកបានពិពណ៌នាអំពីការខ្វះខាតរបស់រដ្ឋនៅក្នុងម៉ាស៊ីនបំពង់ខ្យល់ – ម៉ាស៊ីនដែលទ្រទ្រង់ដល់ការដកដង្ហើមរបស់មនុស្សមិនអាចដកដង្ហើមដោយខ្លួនឯងបានថាជា“ តារាវិទូ” ។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ទីក្រុងNew York, Washington និង California គឺជា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ក្នុង​បណ្ដា​រដ្ឋ​ និង​ទីក្រុង​ផ្សេង​ៗ​ទៀត​ក៏​បាន​ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ លោក Craig Smith នាយក​ផ្នែក​វះកាត់​ក្នុង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​ Irving នៃ​សាកល​វិទ្យា​ល័យ Columbia ក្នុង​ទីក្រុង​ New York បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមក្នុង​មន្ទីរពេទ្យ​នេះ​ បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លេង​មក​នេះ​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​ Washington កាល​ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០ បាន​ព្រមាន​ថា មនុស្ស​ប្រមាណ​ពី​៣៨ ០០០ទៅ១៦២ ០០០នាក់  នៅ​សហរដ្ឋ​អាមេរិក អាច​នឹង​បាត់​បង់ជីវិត​​ក្នុង​អំឡុង​៤ខែ​ខាង​មុខ​ ដោយ​សារ​តែ​បាន​ឆ្លង​មេរោគ​COVID-19 ៕