ភ្នំពេញ៖ នៅក្នុងសកម្មភាពមនុស្សធម៌របស់សង្គម ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង CHAMPION GINSENG បានចូលរួមចំណែកធ្វើការចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋរបស់យើង នៅក្នុងរាជធានីភ្នំពេញ ចំនួន ១២ទីតាំងចាប់ពីរថ្ងៃទី ១៩ដល់ថ្ងៃទី២៥ ខែមីនានេះតទៅ៖
១- បេនឡាន ផ្សារអូរឬស្សី
២- បេនឡាន ផ្សារច្បារអំពៅ
៣- បេនឡាន ផ្សារដើមគរ
៤- បេនឡាន ខាងលិចផ្សារធំថ្មី
៥- ស្តុបរង្វង់មូល កាំកូស៊ីតធី
៦- ស្តុបជម្ពូវ័ន្ត ផ្លូវជាតិលេខ៤
៧- ស្តុបបូកគោ ផ្លូវព្រះមុនី្នវង្ស
៨- ស្តុបក្បាលថ្នល់ ផ្លូវព្រះមុនី្នវង្ស កែងផ្លូវ ៦០ម
៩- ស្តុបអិនធើខន់ ផ្លូវព្រះមុនី្នវង្ស (ផ្សារដើមគរ)
១០- ស្តុបកសិកម្ម ផ្លូវព្រះនុរោត្តម
១១- រង្វង់មូលស្តាតចាស់
១២- ស្តុបខាងលិច ផ្សារធំថ្មីផ្លូវកម្ពុជាក្រោម។

ការចូលរួមចំណែក ចែកម៉ាស់របស់ក្រុមហ៊ុន CHAMPION GINSENG ខាងលើនេះបាន បញ្ជាក់អោយឃើញថា ជាកាយវិការសប្បុរសធម៏មួយ របស់ប្រជាពលរដ្ឋខ្មែរយើង ចេះជួយគ្នាទៅវិញទៅមក នៅពេលដែលមានគ្រាអាសន្នណាមួយកើតឡើង។

តាមរយៈបុគ្គលិករបស់ក្រុមហ៊ុន CHAMPION GINSENG បានបញ្ជាក់ថា កម្មវិធីចែកម៉ាស់ខាងនេះគឺជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយនៅជំងឺវីរុសថ្មី ដែលកំពងតែរាតត្បាតនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះ។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមប្រជាពលរដ្ឋរបស់យើងដែលពុំមានម៉ាស់ប្រើ សូមមកទទួលទាំងអស់គ្នាទៅតាមគោលដៅដែលបានកំណត់ខាងលើ។
សូមតាមដានព័ត៏មានពីក្រសួងសុខាភិបាល និងលៀងដៃអោយបានស្អាត់គ្រប់ៗគ្នា ៕