ខេត្តកំពង់ឆ្នាំង៖​ នារីម្នាក់មានប្តីរួចទៅហើយ បែរជាថ្លោះធ្លាយក្បត់ផិតលួចមានទំនាក់ទំនងស្នេហាជាមួយនឹងប្រុសឈ្មោលនៅខាងក្រៅ លុះប្រុសស្នេហ៍ប្រើល្បិចល្បួងយកប្រាក់អស់ពីខ្លួន ទើបភ្ញាក់ខ្លួនព្រើតដូចខ្មោច៧ថ្ងៃ ក៏តូចចិត្តស្អិតទ្រូងពើតផ្សាតែម្នាក់ឯង រហូតគិតខ្លីចង.ក សម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាង។

ករណីធ្វើអត្តឃាតនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងបន្ទប់លេខ២០៣ ក្នុងសណ្ឋាគារ ផាម៉ា មានទីតាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នារីគិតខ្លីដែលចង.កសម្លាប់ខ្លួននេះ មានឈ្មោះម៉ៅ ដារាមី អាយុ៣១ឆ្នាំ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យសពនារីរងគ្រោះ រួចបញ្ជាក់ថា នារីរងគ្រោះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ មូលហេតុដោយសារនារីរងគ្រោះចាញ់បោកប្រុសស្នេហ៍អស់លុយពីខ្លួន ទើបគិតខ្លីបែបនេះ។

បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពនារីរងគ្រោះឲ្យទៅបុរសជាប្តីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕