បរទេស៖ យោងតាមរបាយការណ៍របស់ CNN Health នៅប្រទេសសហរដ្ឋអាមេរិច នាថ្ងៃព្រហស្បត្តិ៍ ទី២៦ ឆ្នាំ២០២០​ បានឲ្យដឹងថា យ៉ាងហោចណាស់មានករណីឆ្លង Covid-19 ថ្មីចំនួន១០ ៧៩៦ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៦៧ ៧៩៨នាក់ ខណៈអ្នកស្លាប់បានឈានដល់១ ០៣៩នាក់ ។ នេះបើតាមការការចុះផ្សាយរបស់សារព័ត៌មាន CNN

ចំនួននេះបានរាប់បញ្ចូលទាំងករណីដែលមកពីរដ្ឋទាំង៥០ រួមទាំងទឹកដីផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក៏ដូចជាករណីដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ផងដែរ។

គួរជម្រាបថា គិតត្រឹមម៉ោង៦និង២០នាទី ថ្ងៃទី ២៦ មីនា ២០២០នេះ សហរដ្ឋអាមេរិចមានអ្នកឆ្លង Covid-19 សរុប៦៧ ៧៩៨នាក់ ខណៈអ្នកស្លាប់បានកើនដល់១ ០៣៩នាក់ ហើយចំណែកអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមាន៥៩៣នាក់ផងដែរ ៕