បរទេស៖ គិតមកត្រឹមពេលនេះអេស្ប៉ាញបានក្លាយជាប្រទេសទី ២នាំមុខប្រទេសម្ចាស់ផ្ទះមេរោគជំងឺផ្លូវដង្ហើម Covid-19 ចិនដែលមានអ្នកស្លាប់សរុបកើនដល់៣៤៣៤នាក់(គិតត្រឹមម៉ោង១០យប់ថ្ងៃពុធ)។ ប្រទេសទីមួយដែលវ៉ាដាច់ប្រទេសចិន គឺអ៊ីតាលី ដែលមានអ្នកឆ្លងសរុប៦៩១៧៦នាក់ស្លាប់៦៨២០នាក់ ជាសះស្បើយ៨៣២៦នាក់ និង អ្នកជំងឺធ្ងន់៣៣៩៣នាក់។

គួររំឭកថាប្រទេសអេស្ប៉ាញ មានអ្នកឆ្លងសរុប៤៧៦១០នាក់ស្លាប់៣៤៣៤នាក់ ជាសះស្បើយ៥៣៦៧នាក់អ្នកជំងឺធ្ងន់២៦៣៦នាក់។គិតពីម៉ោង៧ព្រឹក មកដល់១០យប់ ថ្ងៃពុធ អេស្ប៉ាញមានអ្នកស្លាប់ថ្មី ៤៤៣នាក់ ៕bykbn007