ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៥ បណ្ដាលអោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចអគារវិមានកុលាប ជាន់ទី៥B អគារC ផ្លូវព្រះនរោត្តម ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ជាជនជាតិចិន ទើបនិងមកស្នាក់នៅ ស្នាក់នៅបន្ទប់លេខ១៩០១ អគារ C ខាងលើ ។
ប្រភពព័ត៍មានកន្លែងកើតហេតុ មិនដឹងថាបុរសជនចិនម្នាក់នេះ មានវិបត្តិអ្វីបានជាលោតពីអគារកុលាបជាន់ទី៥ សម្លាប់ខ្លួនបែបនេះទេ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានយករថយន្តដឹកសពទៅតំកល់ទុក ដើម្បីធ្វើកោសល្យវិច័យ ៕