ផ្លែស្ត្រប៊ឺរីគឺជាផ្លែឈើដែលចាំបាច់ណាស់ក្នុងការញាំដើម្បីទទួលបានសុខភាពល្អនៅពេលដែលអ្នកមានផ្ទៃពោះ។ផ្លែស្ត្រប៊ឺរីមានរសជាតិឆ្ងាញ់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ញាំអំឡុងពេលមានផ្ទៃពោះហើយម្យ៉ាងទៀតវាក៏មានរសជាតិផ្អែមនិងក្លិនក្រអូបទៀតផង។ប៉ុន្តេតើវាមានលក្ខណះល្អដូចម្ដេចសម្រាប់ស្ត្រីមានផ្ទៃពោះ?តើផ្លែឈើនេះអាចដាក់ក្នុងអាហាររូបត្ថម្ភបានចំនួនប៉ុន្មាន?

ផ្លែស្រ្តប៊ឺរីមានសារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះដូចខាងក្រោម៖
»អាស៊ីតហ្វូលិច៖រាងកាយមានអាស៊ីតហ្វូលិចអាចជួយកាត់បន្ថយហានិភ័យពិការភាពពីកំណើតបាន៥០%។ស្រ្តប៊ឺរីជាផ្លែឈើធម្មជាតិដែលមានសារធាតុចិញ្ចឹមល្អហើយអាចឆ្លើយតបទៅនិងRDAបាន។
»វីតាមីនC៖ការធ្លាក់ចុះកោសិកាឈាមក្រហមក្នងរាងកាយអាចបង្កើនឲ្យមានភាពស្លេកស្លាំងដូច្នេះការមានវីតាមីនCគ្រប់គ្រាន់អាចជួយរាងកាយស្រូបយកជាតិដែកដើម្បីបង្កើតកោសិកាឈាមក្រហមបាន។
»សារធាតុរ៉ែ៖វីតាមីនCនិងសារធាតុរ៉ែដែលមានក្នុងស្រ្តប៊ឺរីអាចជួយការពារជម្ងឺ។
»ប៉ូតាស្យូម៖ក្នុងអំឡុងពេលមានផ្ទៃពោះRDAរបស់ស្ត្រីអាចមានប៉ូតាស្យូមត្រឹមតែ៤៧០០មីលីក្រាម។សារធាតុចិញ្ចឹមនៃផ្លែស្រ្តប៊ឺរីអាចជួយរក្សាសម្ពាធឈាមសាច់ដុំនិងមានមុខងារការពារសសៃប្រសាទអេឡិតត្រូលីត។
»ផ្សេងៗ៖ផ្លែស្រ្តប៊ឺរីមានសារធាតុចិញ្ចឹមដ៏សំខាន់ផ្សេងទៀតដូចជាវីតាមីនB6និងជាតិសសៃ។ទោះបីជាមានបរិមាណតិចតួចក៏ដោយក៏ផ្លែឈើនេះអាចជួយក្នុងការគ្រប់គ្រងអរម៉ូនការលូតលាស់រាងកាយនិងការរំលាយយអាហារបានដែរ។
ប្រភព៖Momjunction