រាជធានីភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកម៉មប៊ុនហេងបានប្រកាសស្វាគមន៍យ៉ាងខ្លាំងចំពោះក្រុុមគ្រូពេទ្យចិនដែលបានមកដល់កម្ពុជានាព្រឹកពេលនេះដេីម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដេីម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។

នៅព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ក្នុងពិធីទទួលក្រុមគ្រូពេទ្យចិនចំនួន៧នាក់ ដេីម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជេីញមកថ្ងៃនេះដេីម្បីរួមសហការគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហេីយយេីងខ្ញុំត្រៀមលក្ខណ:ជានិច្ចសហការជាមួយអស់លោក លោកស្រី ដេីម្បីបំពេញការងារនេះ នេះជា សញ្ញាមួយមិត្តភាព និងសាមគ្គីភាព រវាងបងប្អូនប្រជាជនកម្ពុជា និងប្រជាជនចិន”។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដ១៩ ផងដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល សម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩៕