រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឲ្យឆ្លងជំងឺនេះកើនឡើង ចំនួនសរុប៨៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ទាំង៣១នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញ កាលពីម្សិលមិញ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល, បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ សម្រាប់នៅកម្ពុជាយើង មានចំនួនសរុប៨៤នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។​ ខាងក្រោមនេះ ជាទិន្នន័យឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះ ៖

ទី១- បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ)។ ទី២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។ ទី៣-ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ) ។ ទី៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៥- ស្រ្តីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។ ទី៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ។ ទី៨-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ។ ទី៩- ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ។ ទី១០-បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ។ ទី១១- បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១២-បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣-បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី១៤- បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទី១៥ និងទី១៦-បុរសជនជាតិខ្មែរ២នាក់ (អាយុ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ។ ទី១៧, ១៨, ១៩, ២០ បុរសជនជាតិខ្មែរ (អាយុចន្លោះពី៣៨ឆ្នាំ ដល់៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង។ ទី២១-បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប។ ទី២២-បុរសជនជាតិខ្មែរ អាយុ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ។ ទី២៣-បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤-បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥- បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប។ ទី២៦ និង២៧ -បុរសជនជាតិខ្មែរ២នាក់ នៅរាជធានីភ្នំពេញ។ ទី២៨-បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ទី២៩, ៣០ និង៣១-ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប។ ទី៣២-បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ។ ទី៣៣- បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត។ ទី៣៥-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ។ ទី៣៦-ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ។ ទី៣៧- ជនជាតិខ្មែរ អាយុ៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។ ទី៣៨-ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង។ ទី៣៩- ស្រ្តីអាយុ៤១ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង។ ទី៤០-បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល។ ទី៤១-បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ ទី៤២- បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ។ ទី៤៣- បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ។ ស្នា ទី៤៤- បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ  ៕